រឿងព្រេងខ្មែរ

ភ្នំសុពណ៌កាលី

   កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ “សុពណ៌កាលី ” មានខ្លួនធំមហិមា ហើយមានរឹទ្ធិខ្លាំងពូកែណាស់ គ្មានក្រពើណាមួយ អាចប្រលងរឹទ្ធិ ជាមួយវាបានទេ។ សុពណ៏កាលីរស់នៅក្នុងអន្លង់មួយ ឈ្មោះអន្លង់សាលី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងសម័យនោះ នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានក្រពើមួយ មួយឈ្មោះ នាងឪរ៉ៃ អាស្រ័យក្នុងទន្លេតូច ត្រង់កំពង់វត្ដមហាលាភ នាងឪរ៉ៃជាក្រពើលោកសង្ឃចិញ្ចឹម។ ពេលលោកនិមន្ដ ទៅបិណ្ឌបាត ក្រពើតែងបញ្ជិះចំលងលោក ទៅត្រើយម្ខាង។ ដល់លោកនិមន្ដត្រលប់មកវិញ ក្រពើនោះ ក៏ចំលងលោកមកវិញជាធម្មតា។ ក្រពើនោះមានមាឌធំណាស់ ក្បាលវាប្រវែងពីរហត្ថ អាចកាលាខ្លួន ជាមនុស្សក៏បាន ជាក្រពើក៏បាន។ មានកាលមួយនោះ វាកាលាខ្លួនជាមនុស្ស បានលឺមនុស្សនិយាយគ្នាំ “ក្រពើនាង ឪរ៉ៃធំអ្វីប៉ុនហ្នឹង ក្រពើសុពណ៌កាលី នៅអន្លង់សាលី ធំជាងនេះទៅទៀត “។ ក្រពើនាងឪរ៉ៃ បានលឺមនុស្សនិយាយដូច្នោះ នឹកតូចចិត្តណាស់ តែខំនៅស្ងៀម មិនមានប្រតិកម្មអ្វី ចំពោះមនុស្សឡើយ។ ប៉ុន្ដៃថ្ងៃក្រោយមក វាក៏ហែលទៅតាម ទន្លេតូចដែលមានច្រើន គីឡូម៉ែត្រ សំដៅទៅរកក្រពើសុពណ៏កាលី ដើម្បើប្រលងរឹទ្ធិនឹងគ្នា។ លុះចេញទៅដល់ មាត់ពាមផ្កាម្រេច វាជួបនឹងតាចាស់យាយចាស់ កំពុងចែវទូកឆ្លងទន្លេធំ។ នាឪរ៉ៃគិតថា បើខ្លួនវានៅជាក្រពើ នឹងសុំដោយ សារតាយាយនេះ ពុំបានទេ ព្រោះគាត់ខ្លាច។ ដូចនេះ វាគួរនិម្មិតខ្លួនជាលោកនេន ទើបសុំដោយសារ គាត់បាន។ គិតហើយវា ក៏និមិ្មតជា លោកនេន ហើយសុំដោយសារ ជាមួយតាយាយបានដូចបំណង។ លោកនេននោះ មិនអោយតាចែវទូកទេ។ នេនប្រាបតា ” សូមតាទៅអង្គុយ កាន់ជើងចែវ ខាងក្បាលទូក ហើយទប់ខ្លួនអោយនឹងចុះ”។ ថាហើយលោកនេន ក្រពើក៏ចែវទូក លឿនបន្ដិចម្ដងៗ យូរៗ ទៅរឹងតែលឿនឡើងៗ ដោយសារនាងឪរ៉ៃ យកកន្ទុយជួយ កាយទឹកផ្សំផង អស់ពេលកន្លះថ្ងៃ ទើបទៅដល់កន្លែង របស់ក្រពើសុពណ៌កាលី។ លោកនេនក្រពើសួរតាថា : តើតាឡើងត្រើយ ខាងណា? លោកតាឆ្លើយថា :តាឡើងត្រើយខាងស្ដាំនេះហើយ ។ លុះចូលទៅដល់កំពង់ លោកនេន ជួយអូសទូក តាយាយ ឡើងផុតពីទឹក ហើយដាក់ដល់ចិញ្ចើមច្រាំង ចងក្រៀកដោយ ច្រវាក់ជាប់នឹងបង្គោល ព្រោះនាង ឪរ៉ៃ គិតថា នៅពេលប្រលងរឹទ្ធិគ្នានឹងមានរលកខ្លាំង ពោរឡើងដល់ចិញ្ចើមច្រាំង បើមិនចងទូកអោយជាប់ មុខជាទូក នោះអណ្ដែតទៅ បាត់មិនខាន។ ពេលរៀបចំរួចហើយ នាងឪរ៉ៃសំដែងរឹទ្ធិយ៉ាងអស្ចារ្យ ដោយបញ្ឈរខ្លួនផុតពីទឹក ធ្វើអោយផ្អើល អស់មនុស្សម្នា មកមើលយ៉ាងត្រៀបត្រា។ ពេលក្រពើទាំងពីរប្រយុទ្ធគ្នា រលកទឹកបោកហូស ចិញ្ចើមច្រាំងអស់។ លុះប្រខាំគ្នា យូរៗទៅ ក្រពើនាងឪរ៉ៃមានរឹទ្ធិជាង ខាំត្រូវក្រពើសុពណ៌កាលី ធ្លាយពោះស្លាប់មួយ រំពេច ហើយក៏កើតជា ភ្នំមួយហៅ ថា “ភ្នំសុពណ៏កាលី” តាមឈ្មោះក្រពើនោះដល់សព្វថ្ងៃ។ បន្ទាប់ពីប្រយុទ្ធបាន ជ័យជំនះហើយ ក្រពើនាងឪរ៉ៃក៏ត្រលប់មកលំនៅវិញ។ ក្រោយពីនោះមក ក្រពើនាងតែងបញ្ជិះលោកនេន ឆ្លងទឹករៀង រាល់ថ្ងៃ។ មានថ្ងៃមួយ ក្រពើនាងឪរ៉ៃ ប្រទះក្រពើបច្ចាមិត្តដទៃទៀត ដែលតាមមកបៀតបៀន។ នាងឪរ៉ៃគិត ថាឥលូវនេះ គួរទុក លោកនេន នៅកន្លែងណាវិញ។ បើទុកលោកលោក អោយគង់នៅលើខ្នង ក្រែងលោមានគ្រោះថ្នាក់ ដល់ជីវិត លោក ។ គិតហើយ នាងឪរ៉ៃក៏លេបលោកនេន ចូលទៅក្នុងពោះខ្លួន ហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្ត។ ក្រពើបច្ចាមិត្ត បានប្រយុទ្ធ ចាញ់នាងឪរ៉ៃ ហើយគេចខ្លួនបាត់ទៅ។ លុះប្រយុទ្ធរូចហើយ នាងឪរ៉ៃក៏ខ្ជាក់លោកនេន ចេញពីពោះខ្លួនវិញ តែលោកនេន សុគតក្នុងពោះក្រពើបាត់ទៅហើយ។ ក្រពីនាងឪរ៉ៃកើត សេចក្ដីសោកស្ដាយ ខ្លាំងណាស់ នៅពេល ប្រជាជន កំពុងធ្វើបុណ្យ រំលាយសពលោកនេន នាបឪរ៉ៃក៏វារឡើងដេកលើភ្នក់ភ្លើង ដែលកំពុងឆេះពេញអំណាច។ ពេលនោះ ភ្លើងក៏ឆេះក្រពើនាងឪរ៉ៃ រហូតដល់បាត់បង់ជីវិត នៅពេលនោះទៅ។

ភ្នំប្រសិទ្ធ

      ដែលអ្នកស្រុកហៅថា “ភ្នំប្រសិទ្ធ” គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ប៉ុនែ្តដោយការចែកព្រំប្រទល់ស្រុកនៅ ខេត្ត កណ្តាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខ័ណ្ឌព្រំប្រទល់ស្រុក ចំកណ្តាលជ្រលងភ្នំ គឺភ្នំខាងលិចចូលក្នុងឃុំម្កាក់ ស្រុក អង្គស្នួល ឯភ្នំខាងកើតនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាលដូចគ្នា។ ភ្នំទាំងពីរនេះ ភ្នំខាងលិចមិនមានរឿងរ៉ាវ ឬកនែ្លង បរមបុរាណអ្វីគួរគប្បីនិងលើកយកមកអធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះដែលមានរឿងរ៉ាវច្រើន មានដំ ណែលចាស់ៗទាក់ទងនិងរឿងព្រេងយ៉ាងច្រើន។

កាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះ ជាកនែ្លងសក្តិសិទ្ធិសំរាប់អ្នកសែ្វងបន់ស្រន់ឲ្យសំរេចប្រាថ្នាណា មួយ ឬធ្វើ ការសាងសីលភាវនានៅទីនោះ តែនៅសម័យបច្ចុប្បន្ន ជំនឿទាំងនោះក៏ខ្សោយបន្តិចម្តងៗទៅតាមការវិវត្តន៍នៃ អារ្យធម៌ ។ ហេតុនេះទីភ្នំនេះឯងទៅជាទីទេសចរណ៍មួយសំរាប់អ្នកស្រុកជិតឆ្ងាយ ធ្វើដំណើរទៅកំសាន្តនៅរាល់ពេល ដែលបាន ទំនេរលំហែពីការងារ។ សព្វថៃ្ងបើទៅតាមរថយន្ត ត្រូវទៅតាមផ្លូវជាតិលេខ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់ គីឡូម៉ែត្រលេខ៣៨ ជិតដល់ផ្សារឧត្តុង្គ មានផ្លូវជាតិលេខ២៦ បែកចូលទៅខាងឆេ្វងដៃ ចូលទៅតាមផ្លូវនេះ អស់ចំងាយ ១៦គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆេ្វងដៃបន្តទៅទៀត ទើបដល់ជើងភ្នំនេះ។ នៅនិងចងេ្កះភ្នំ ផែ្នកខាងជើង មានព្រះវិហារមួយគ្របប្រក់លើព្រះពុទ្ធបដិមាករ ចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មានបណ្តោយ ប្រមាណ២៧ម៉ែត្រ។ ត្រង់នេះអ្នកស្រុកហៅថា “កនែ្លងព្រះនិព្វាន” នៅខាងក្រោមកនែ្លងព្រះនិញ្វននេះបន្តិច មានរូងដីមួយកនែ្លងទទឹងប្រមាណ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ជារូងទាល់ តែមានមកពីអងែ្វងកាលហើយ។ ខាងកើតរូង ដីនេះបន្តិចមានថ្មមួយផែនយ៉ាងធំ ហើយមានសភាពចំឡែកត្រង់មានស្នាមជើងសេះ និងជើងទ្រុឌ នៅជាប់និងថ្មនោះ ប៉ុនែ្តដោយសារពេលវេលាយូរពេក សព្វថៃ្ងក៏រលប់ខ្លះៗទៅហើយ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកនែ្លង អ្នកស្រុកហៅថា “ឥសីចង្រ្កង”។ លុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណ ដែលមានទទឹង ៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ អ្នកស្រុកសន្មត់នាមព្រះវិហារនេះហៅថា “វិហារត្រៃត្រឹង” ។ អំពីរឿងព្រេងដែលទាក់ទង ទីកនែ្លងទាំងនោះ មានដោយឡែកៗពីគ្នា៖

អំពីរូងដី និង ឥសីចង្រ្កម
ចំពោះទីកនែ្លងទាំងពីរនេះមានរឿងព្រេងតែមួយ គឺរឿង “បក្សីចាំក្រុង”។

សេចក្តីដំណាលថា : កាលដែលសេ្តចដំបងក្រញូង ជ្រែករាជនោះ ក៏បានឡើងគ្រប់គ្រងរាជរហូតមក។ ប៉ុនែ្តរាជសម្បត្តិ នេះពុំបានសុខសាន្តទេ នៅរយៈពេលតែ៧ឆ្នាំនិង៧ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់គឺពញាក្រែក មកដណ្តើម រាជជាបន្តទៅទៀត។ ដំណើររឿងមុននិងបានរាជទៅព្រះបាទពញាក្រែកនោះ ព្រះបាទដំបងក្រញូង បានធ្វើទុក្ខទោស ដល់ក្សត្រអង្គមុនសន្ធឹកណាស់ ហេតុនេះបានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺក្រោយដែលព្រះបាទពញាក្រែក ឡើងសោយរាជហើយ ក៏ចេញបញ្ជាឲ្យចងអាឃាតព្យាបាទវិញដែរ។ ប៉ុនែ្តនេះពេលនោះមានអ្នកម្នាងមួយនោះមាន គភ៌រត់ទៅពួនស្នាក់នៅ និងលំនៅរាជសណ្តានជារាស្រ្ត។ ថៃ្ងមួយមានហេតុភេទចំឡែកជាប្រផ្នូល ព្រះបាទពញាក្រែក ក៏ហោរាគន់គូរមើល ហោរាក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀតចាប់បដិសន្ធិក្នុងផៃ្ទរបស់ អ្នកម្នាងនៃសេ្តចដំបង ក្រញូង ស្ថិតនៅទិសណាៗក៏ប្រាប់គ្រប់សព្វ។ វេលានោះព្រះបាទពញាក្រែក ក៏ឲ្យពិជឃាត តាមរកឃើញយកមកកាប់ សំលាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនេះឯងក៏រត់ឡើងពីពោះ ទៅក្នុងទ្រូងម្តាយ លុះត្រាតែពិជឃាតទៅផុត ទើបទារកចេញពីផៃ្ទមាតាមកនៅកណ្តាលវាល ពេលនោះមានសត្វបក្សីមួយធំឃើញ ទារកនៅកណ្តាលវាលដូច្នោះ ក៏ចុះមកកាងស្លាបគ្របដណ្តប់ទារកកុំឲ្យក្តៅ ជួនជាមានបុរសម្នាក់ឈ្មោះតាគោហេ គាត់ព្យួរដីហើយដើររូតរះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីយកកុមារទៅទុកថែរក្សាអស់រយៈពេល៧ឆ្នាំ សេ្តចអោយហោរាគន់គូរម្តងទៀត ព្រះអង្គ ជ្រាបថា អ្នកមានបុណ្យនោះមិនទាន់ស្លាប់ទេ ទ្រង់ត្រាស់ឲ្យយកកេ្មង៧ឆ្នាំ ទាំងអស់មកផ្តិតមើលក្រយ៉ៅដៃ។ ពេលនោះ តាគោហេក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្តិតដែរ ស្រាប់តែ មានរូបកងចក្រនៅបាតដៃចៅគាត់ ដែលត្រូវគេយក ទៅប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ ប៉ុនែ្តតាគោហេលួចកញ្ឆក់ចៅពររត់គេច ដោយមានសត្វកាងស្លាប គ្របពីលើរហូតទាល់តែបាត់ផុតពីមុខបណ្តាជន អ៊ូអរទៅ សេនាអាមាត្រនាំគ្នាតាមកិតដែរ តែពុំទាន់។ តាគោហេ នាំកុមារនេះពីស្រុកមួយទៅស្រុកមួយដូចជា កាត់ទនេ្លធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួរ តែពុំបាត់ ភិតភ័យសោះ ត្បិតទ័ពគេចេះតែដេញតាមពុំឈប់ឈរ។ កាលនោះគាត់នាំកុមាររត់ពីវិហារសួរ ឆ្លងទនេ្លមក ខាងលិច ហើយឆ្លងកាត់ភូមិកែ្បរមាត់ទនេ្លទៅរកទីភ្នំ ដើម្បីស្រួល ពួនស្នាក់អាស្រ័យ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថៃ្ងហៅថា ភ្នំប្រសិទ្ធិ នេះ)។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ។ ដូចេ្នះហើយ បានជាតាគោហេយល់ឃើញថា ជាទីសុខសាន្ត។ មិនតែប៉ុណ្ណោះ ទីនោះឯងជាទីអាស្រមបទនៃពួកឥសីទាំងឡាយ ធ្វើចង្រ្កមភាវនារាល់ថៃ្ងផង តាំងពីមកនៅកនែ្លងនេះ ក៏បានប្រកបនិងសេចក្តីសុខស្រួលមែន។ លុះដល់ព្រះបាទ ពញាក្រែក សោយរាជ្យអស់កាលដ៏យូរមក ក៏សោយព្រះទីវង្គតទៅ ទើបមន្រ្តីរាជការទាំងអស់ស៊ើបសួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដងែ្អឡើង គ្រងរាជ្យ។ ទទួលពេលនោះលេចឮល្បីព្រះរាជកុមារ ព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា “បក្សីចាំក្រុង” ព្រោះតាគោហេបានថ្វាយនាមនេះ តាំងពីគាត់ឃើញបក្សីតាម កាងស្លាប លើរាជកុមារពីតូចនោះមកម៉េ្លះ។ អស់ពួកសព្វមុខមន្រ្តីនាំគ្នាទៅដងែ្អ យកព្រះរាជកុមារបក្សីចាំក្រុង ហើយរៀប អភិសេកគ្រងរាជ្យសម្បត្តិទៅ។ ក្រោយពីបានគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ ឲ្យសាងព្រះពុទ្ធរូបព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មត នាមទីភ្នំនេះថា : “ភ្នំបៈសីសិទ្ធិ” បានន័យថា ភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជារឿយៗ សុំបួងសួង ឲ្យរាជកុមារបានឡើងសោយរាជ្យ លុះឥឡូវនេះក៏បានសម្រេចដូច ប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូចេ្នះ។

អំពីផែនថ្មមានស្នាមជើងសេះ ចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនិយាយថា : ទាក់ទងមកពីរឿង ចៅឫទ្ធិសែននិងនាងកង្រី ត្រង់ដែល ឫទ្ធិសែនយកសំបុត្រនាងសន្ធមាទៅឲ្យនាងកង្រី ហើយទោដេកស្នាក់នៅកែ្បរ ទីអាស្រមបទនៃមហាឥសី។ ពេលនោះមហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមាបង្គាប់ឲ្យនាងកង្រីជាកូន សំលាប់ កុមារនេះចោលទៅ នៅពេលដែលទៅដល់ ឥសីក៏លួចហែកសំបុត្រចោល កែ្លងសំបុត្រសាជាថ្មី ឲ្យនាងកង្រី ទទួលយកបុរសនេះធ្វើជាប្តី កាលបើឃើញកុមារនេះទៅដល់។ គឺត្រង់កនែ្លងនេះហើយ ដែលមានផែនថ្មីធំ នៅទៀបកនែ្លងឥសីចង្រ្កម គឺនៅពេលកុមារឫទ្ធិសែន ត្រលប់មកវិញ ដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រីនោះ ក៏មកកាន់ទីកនែ្លងនេះទៀត បានជួបនិងឥសី ឥសីឲ្យទានស្លឹកឈើ ហើយឲ្យហោះរត់។ គឺលើផែនថ្មនេះហើយ ដែលឫទ្ធិសែនចាប់បំផាយសេះ លោតផ្លោះហោះឡើង បានជាមានស្នាម ជើងសេះ ទ្រុឌនៅជាប់និងផ្ទាំង ថ្មត្រង់នោះឯង។

បើពោលដោយសងេ្ខបទៅ បុរាណដ្ឋាននេះ ជាទីដំណែលអំពីមហាក្សត្រអង្គណាមួយក្នុងអតីតកាលមែន ប៉ុនែ្តពុំមាន ដានខាងអក្សរចារិកឲ្យច្បាស់លាស់ យកជាពត៌មានពិតប្រាកដប្រជាបានឡើយ យើងយល់បានត្រឹមតែ សេចក្តី សន្និដ្ឋានប៉ុណ្ណោះ ដោយសងេ្កតយកតាមរូបភាព ទីកនែ្លង និងសេចក្តីនិទានខ្លះ របស់អ្នកស្រុកដែលចេះតែ ចាំតៗគ្នា ប៉ុណ្ណោះ។ ដូចេ្នះបើយើងសន្មតកំណត់ឲ្យដាច់ស្រេចថា ក្សត្រអង្គណាជាអ្នកកសាង ឬការកសាងនេះពីក្នុង រជ្ជកាលណា នោះពុំទាន់បាននៅឡើយទេ ការងារនេះនៅក្នុងការស្រាវជ្រាវ តែរាល់ថៃ្ង។

ក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារ ដែលយើងលើកយករឿងព្រេងមកបញ្ជាក់ តាមលំអានអ្នក ស្រុកចេះចាំតៗគ្នាមកនេះ យើងងាកបែរទៅខាងទេសភាព នៃព្រឹក្សានៅលើទីនេះម្តង។ តាមពិតភ្នំនេះ ពុំមែនជាព្រៃ ស្រោងប្រកបដោយឈើធំឡើយ សភាពព្រៃជាសភាពព្រៃរបោះ ដែលមានតែកូនឈើតូចៗ គ្របដណ្តប់លើដី ខ្សាច់សៗនៅចន្លោះដុំថ្មធំៗ ហើយថ្មទាំងនោះភាគច្រើនក៏មានពណ៌សដែរ។ ហេតុនេះបានជាភ្នំនេះទៅជា កនែ្លង យកថ្មសំរាប់ធ្វើផ្លូវរថភ្លើង និងយកមកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញ សព្វថៃ្ង។ រួមសេចក្តីមក ភ្នំប្រសិទ្ធិសព្វ ថៃ្ងជាទីទេសចរណ៍ សំរាប់ជនរួមជាតិយើងយ៉ាងសំខាន់ដែរ បានជាមានរថយន្ត ទេសចរណ៍ចេញ ចូលជាញឹកញាប់ រៀងរាល់ថៃ្ងអាទិត្យ និងថៃ្ងបុណ្យផេ្សងៗដែលអ្នកធ្វើការងារបានឈប់សំរាក។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s




%d bloggers like this: